Neok Srokkamnert

Sad Classic Song (Sin Sisamut)

August 9th, 2024suno

Lyrics

អឺ...អឺងអឺយ សែនស្រណោះ អាល័យអាលោះស្រុកអើយ កំណើតអឺយ ស្រុកស្រែល្អឆើត ភូមិឋានកំណើតអឺយបវរ អូនអឺយអូន អីនឹកស្រុកអឺយម្លេះទេអឺយ ឱរ៉ាតានតឹងម្លេះណា ព្រលឹងកែវអឺយ កាយាបងឃ្លាតឆ្ងាយ អឺ...អឺៗអឹងអឺយឃ្លាតឆ្ងាយ។ អឺ...អឺងអឺយ ឃ្លាតតែប្រាណ ដួងចិត្តកល្យាណ បងជាប់នៅអឺយ នឹកស្រែនឹកស្រូវ នឹកញាតិនឹកផៅអឺយមិនណាយ អូនអឺយអូន អីនឹកស្រុកអឺយមិនណាយអឺយ ស្រុកស្រែសែនឱសប្បាយ ព្រលឹងកែវអឺយ ស្រស់ស្រាយម្លេះណា អឺ...អឺៗអឹងអឺយម្លេះណា។ .......... អឺ...អឺងអឺយ ពេលមកដល់ ឃើញហើយសែនអំពល់ស្រក់ទឹកភ្នែក នឹកពុកម៉ែពេក នឹកស្រុកអនេកណាស់ជីវ៉ា អូនអឺយអូន អីនឹកស្រុកអឺយណាស់ណាអឺយ មិននឹកស្មានបងនេះណា ព្រលឹងកែវអឺយ វាសនាបានត្រឡប់ អឺ...អឺៗអឹងអឺយត្រឡប់។ អឺ...អឺងអឺយ នឹកស្រែស្រូវ កន្លែងធ្លាប់ទៅនិង ឱ!រត់លេង ធ្លាប់រត់ប្រលែងលេងសើចសប្បាយ ឱមិនហត់ អូនអឺយអូន អីសប្បាយអឺយមិនហត់អឺយ នឹកអូរបឹងបួរត្រីជញ្ជត់ ព្រលឹងកែវអឺយ នឹកដល់វត្តសាលា អឺ...អឺៗអឹងអឺយសាលា។ ភ្លេង......................(ពោល) ឱ!កំពង់ពោធិ៍ ចេកចៅ ភូមិកំណើតខ្ញុំ អ្នកពិតផ្តល់ក្តីសុខម្លេះណា ខ្ញុំឃ្លាតអ្នកមែនពិតតែចិត្តនឹកដល់អ្នកជានិច្ច មិនអាចបំភ្លេចបានឡើយ។ អឺ...អឺងអឺយ កំពង់ពោធិ៍ នៅស្រុកក្រគរអឺយ ឱ!ពោធិ៍សាត់អឺយ បងចាំមិនបាត់កែប្រែរសាត់អឺយទៅណា អូនអឺយអូន អីរសាត់អឺយទៅណាអឺយ ទីផ្តល់កំណើតថ្លៃថ្លា ព្រលឹងកែវអឺយ នឹកស្រុកកំណើតខ្ញុំ អឺ...អឺៗអឹងអឺយស្រុកខ្ញុំ។

Recommended

Hair Duty
Hair Duty

heavy metal, aggressive, trailer, clear sound, beat bass, epic drums, orchestra

超派之戰
超派之戰

chinese rap

剑影
剑影

古风 快节奏 古筝 笛子 振奋 激昂

My song
My song

Depressive rap

321
321

aggressive rock

RIOTZy
RIOTZy

EDM, Dubstep, Riot Trap Drop, Fracture, Sharp, Melody Build up before Drop, Fast Female Rap,

Baila Conmigo
Baila Conmigo

reggaetón electrónico sintetizadores

PARKIR LIAR
PARKIR LIAR

dead metal, metal, heavy metal, nu metal, grunge, guitar

Cackle of the Night
Cackle of the Night

male vocalist,rock,punk rock,energetic,rhythmic,psychedelic rock

Gomega Go!
Gomega Go!

electro synthpop melodic

Praise the LORD ( Psalm 150, Perfom Ver.) 07c
Praise the LORD ( Psalm 150, Perfom Ver.) 07c

Jewish Religious music, military music, Jewish liturgical, orchestral symphonic, Shofar, pan flute, oud,

Lost and Alone
Lost and Alone

rap rock, alternative metal, nu metal, (electric guitars, bass, drums, hip hop beat :1.3)(male vocalist and rapist :1.4

Always With You
Always With You

aggressive alternative rock anthemic

Песня из мультфильма «Антошка»
Песня из мультфильма «Антошка»

pop rock, rock, hard rock, metal, heavy metal

Can't Wait
Can't Wait

melodic techno electronic

Un Amour Impossible
Un Amour Impossible

lent piano ballade triste

Galactic Seduction
Galactic Seduction

female vocalist,male vocalist,rock,hard rock,energetic,rebellious,melodic,rhythmic,glam rock,passionate,heavy metal,sexy,halloween

Blue sun  - Vocals
Blue sun - Vocals

music pop in three mouvements Adagio violon solo, violons 2, altos, Bass et Drum , SYNTHESIZER, electronic, melodic