បណ្ដាំក្រមងុយ

trap, bass, beat, drum,Deep Male voice, 808, synth, drill, Catchy, Violin, pop, r&b

July 28th, 2024suno

歌词

នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី ឲ្យប្រិតប្រុងស្មាតី គួរគប្បីឲ្យឧស្សាហ៍។ កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនឹងគំនិត ។ កំណើតកើតជាមនុស្ស មើលឲ្យធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។ មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង មានរូបគ្មានអ្វីអាង សាងបាបថោកកើតមកខ្លៅ។ ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា។ ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា អ្នកបួសចេះធម៌អាថិ កូនសិក្សាខំរៀនសូត្រ ។ ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ ។ ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ ជេរវាយស្តីប្រេដៅ ឲ្យកូនចៅបានចេះដឹង។ ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។ ដាស់តឿនកើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនខំ។ កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ ឪពុកម្តាយក្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។ អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថិ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។ កាលអង្គព្រះសាស្តា មានថេរាមានថេរី ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់។ លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឲ្យភ្លាត់ ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥឡូវ ។ ទំលាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា។ ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា ចេះលេខចេះអក្ខរា សរសេរចារទាំងប្រុសស្រី។ ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់។ មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់ ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង។ ភ្នែកជាភ្លឺក្រលែត ល្ងង់ព្រោះហេតុមិនខំប្រឹង កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឲ្យ។ មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឲ្យរង្វើលរក ។ ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់ ។ អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជាឫគល់ កើតអំពល់អំពីទ្រព្យ។ អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់ អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។ មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី រូបប្រុសរិកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់។ ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាចអាងចាក់កាប់ ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ។ អ្នកចេះតំរិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ ចេះល្ឥតចិត្តជាល្អ សួយអាករចូលមិនខ្វះ។ ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង។ ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។ កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។ ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើលឃើញឆ្ងាយ សព្វសុសសាយមិនសេសសល់។ រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឲ្យដល់ ឲ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៏ខ្លួន។ ឲ្យរៀនលេខនព្ធន្ត បូកហាគុណឲ្យមាំមួន ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន។ ជញ្ជីងភ្នែកមានល្បាក់ មើលឲ្យជាក់កុំប្រមាណ ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត។ ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្ឥត អ្នកល្អថ្លឹងប្រឹងប្រឹត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។

推荐歌曲

Девушка ночь
Девушка ночь

романтический, атмосферный, акустическая гитара и мягкие струнные

Wizard's Fury
Wizard's Fury

chiptune aggressive rock

Dragstrip Dynamo
Dragstrip Dynamo

American rock, drag racing, hard-hitting, yee-haw

Artificial Light
Artificial Light

metamodern electronica melodic epic

Sky Battle
Sky Battle

female singer, dramatic, rock

Get the Beat
Get the Beat

dj hip hop edm powerful edm

Ultraviolet (Deep Bass)
Ultraviolet (Deep Bass)

electronic hard aggressive

Starting Over
Starting Over

Emotional rock, Techno rock, Resonant mal vocal, Piercing back vocal

The Keys to You
The Keys to You

Power love ballad uptempo 1980s emotional piano intro and guitar choruses

Silent Symphony
Silent Symphony

orchestral ballad dramatic

Ma Vie avec Toi
Ma Vie avec Toi

pop acoustique mélodique

관동별곡
관동별곡

dreamy, pop, electro, electronic, drum and bass, bass

Mirage of Despair
Mirage of Despair

aggressive synthetic trap ballad melancholic

Solar style
Solar style

メロディアス lofi 日本語 dnb, drum and bass, minimal,ocean waves sound effects

New Day, New Way 2
New Day, New Way 2

Upbeat jazz-pop song blending oud, violin, piano, electric guitar, acoustic guitar, and drums

ssss
ssss

vocaloid

echo machine 3
echo machine 3

80's synthpop, chiptune, rock